ព័ត៌មានអន្តរជាតិ

ឥណ្ឌា រកឃើញអ្នកឆ្លងជំងឺថ្មី បង្កឡើងដោយវីរុស ឈ្មោះថា Zika

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ថា សារព័ត៌មាន របស់ឥណ្ឌាឈ្មោះថា Press Trust of India (PTI) បានរាយការណ៍ថា ករណីថ្មីនៃវីរុស Zika ត្រូវបាននៅរដ្ឋ Uttar Pradesh ភាគខាងជើងនៃ ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ។

អ្នកជំងឺត្រូវបានគេរាយការណ៍មកថា ជាមន្ត្រីមកពីកងទ័ពអាកាស របស់ប្រទេសឥណ្ឌា (IAF) នៅក្នុងស្រុក Kanpur នៃរដ្ឋ Uttar Pradesh ។
បន្ទាប់ពីអ្នកជំងឺបង្ហាញ រោគសញ្ញាចម្លែកៗ វត្ថុវិភាគដែលជាឈាម របស់គាត់បានត្រូវគេបូមយក និងបញ្ជូនទៅកាន់វិទ្យាស្ថាន វីរុសសាស្ត្រជាតិ នៅក្រុង Pune នៅភាគនីរតី ។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ដូច្នេះ ។

សេចក្តីរាយការណ៍ បានដកស្រង់សម្តី របស់មន្ត្រីវេជ្ជាសាស្ត្រ ជាន់ខ្ពស់ មួយរូប ដែលបានលើកឡើងថា អ្នកជំងឺបានរកការឈឺចាប់ ដោយសារគ្រុនក្តៅ រយៈពេលជាច្រើនថ្ងៃ មកហើយ ។

បន្ទាប់ពីរកឃើញករណីនេះ វត្ថុវិភាគនៃពលរដ្ឋបន្ថែមទៀត ចំនួន២០នាក់ ដែលមានប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវបានបញ្ជូនទៅ កាន់វិទ្យាស្ថានខាងលើ ដើម្បីធ្វើតេស្តផងដែរ ។

ប្រទេសឥណ្ឌា មានករណីផ្ទុះវីរុស Zika ជាប្រវត្តិសាស្ត្រកាលពីអតីតកាល ដែលភាគច្រើនផ្ទុះឡើង នៅភាគខាងត្បូងនៃរដ្ឋ Kerala ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×