ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ពន្លឿនផែនការ កាន់កាប់តំបន់ West Bank របស់ប៉ាឡេស្ទីន

យេរ៉ូសាឡឹម ៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលបានចេញការដេញថ្លៃ សម្រាប់ការធ្វើទីផ្សារ នៃលំនៅដ្ឋានចំនួន ១៣៥៥យូនីត សម្រាប់ជនជាតិជ្វិហ្វ នៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលខ្លួនកាន់កាប់។

ការដេញថ្លៃនេះរួម មានផ្ទះចំនួន ៧២៩ ខ្នងនៅអារីល ដែលជាការតាំងទីលំនៅដ៏ធំមួយ នៅកណ្ដាលតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ការពង្រឹង និងពង្រីកការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank គឺជា “រឿងចាំបាច់ និងមានសារៈសំខាន់បំផុតនៅក្នុងចក្ខុវិស័យ នៃសហគ្រាស Zionist” ។

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃអាទិត្យផងដែរក្រុម Peace Now ដែលជាក្រុមឃ្លាំមើលការតាំង ទីលំនៅរបស់អ៊ីស្រាអែល បានឲ្យដឹងថា ក្រុមប្រឹក្សាផែនការជាន់ខ្ពស់ នៃរដ្ឋបាលស៊ីវិល ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃពុធ ដើម្បីអនុម័តលំនៅដ្ឋានថ្មី សម្រាប់ជនជាតិជ្វីហ្វ នៅក្នុងការតាំ ងទីលំនៅនេះ។

ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការ លំនៅឋានចំនួន ៣០ ដែលរួមមានលំនៅដ្ឋានចំនួន ២៨៦២យូនីត នៅក្នុងការតាំងទីលំនៅ។ ខ្លួនក៏រំពឹងថា នឹងអនុម័តលើលំនៅដ្ឋាន ចំនួន ១,៣០៣ យូនីត សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ C ដែលជាតំបន់មួយនៅតំបន់ West Bank ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល។

ការតាំងទីលំនៅទាំងនោះ ស្ថិតនៅក្នុងតំបន់នេះ ដែលជាទឹកដីរបស់អ៊ីស្រាអែល ដែលបានរឹបអូសក្នុងសង្គ្រាម មជ្ឈឹមបូព៌ាឆ្នាំ ១៩៦៧ ហើយបានគ្រប់គ្រងតាំង ពីពេលនោះមក ទោះបីមានការរិះគន់ពីអន្តរជាតិក៏ដោយ ។ ប៉ាឡេស្ទីនមានបំណង ចង់កសាងរដ្ឋ នាពេលអនាគតរបស់ពួកគេ នៅលើទឹកដីទាំងនេះ ៕
ដោយ ឈូក បូរ៉ា

To Top
×