ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក លើកឡើងជាថ្មី នូវសំណើឲ្យមាន កិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង ដោយគ្មាន លក្ខខណ្ឌមុន

បរទេស ៖ ប្រេសិតពិសេស សហរដ្ឋអាមេរិកទទួលបន្ទុក កិច្ចការកូរ៉េខាងជើង នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យបន្តកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងត្បូង ដោយគ្មានលក្ខខណ្ឌពីមុន ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ប្រេសិតពិសេស អាមេរិក លោក Sung Kim បានធ្វើការជំរុញបែបនេះ ក្រោយជួបជាមួយតំណាង ពិសេសកូរ៉េខាងត្បូង សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខលើ ឧបទ្វីបកូរ៉េ លោក Noh Kyu-duk ។

លោក Sung Kim បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំទន្ទឹងរង់ចាំការបន្តធ្វើការងារ ជាមួយតំណាងពិសេសកូរ៉េខាងត្បូង លោក Noh Kyu-duk ស្វែងរកមតិនិងគោលគំនិតនានា ដែលរួមមានទាំងសំណើបញ្ចប់សង្គ្រាមរបស់សាធារណរដ្ឋកូរ៉េ ស្របពេលដែលយើងបន្តមានគោលដៅរួមគ្នារបស់យើង លើឧបទ្វីបកូរ៉េ” ។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោក Sung Kim គឺត្រូវបានធ្វើឡើង ក្រោយប្រទេសកូរ៉េខាងជើង បានបាញ់តេស្ត មីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រខាងកើត កាលពីថ្ងៃអង្គារ ជាការតេស្តបែបនេះលើកទីមួយ នៅក្នុងខែនេះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top