ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បារាំង អំពាវនាវឲ្យដោះលែង នាយករដ្ឋមន្ត្រី ស៊ូដង់ ភ្លាម

បរទេស៖ប្រធានាធិបតីបារាំង លោក នៅថ្ងៃចន្ទនេះ បានថ្កោលទោស ការព្យាយាមធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសស៊ូដង់ និងបានអំពាវនាវឲ្យធ្វើការដោះលែង លោកនាយករដ្ឋមន្ត្រីស៊ូដង់ និងសមាជិកស៊ីវិល នៃរដ្ឋាភិបាលសហព័ន្ធ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

ទាហានបានចាប់ខ្លួន សមាជិកភាគច្រើន នៃគណៈរដ្ឋមន្ត្រី ហើយមន្ត្រីទ័ពជើងទឹកមួយរូប បានរំលាយចោល អាជ្ញាធរអន្តរកាល ចំណែកអ្នកប្រឆាំងនឹង សកម្មភាពនេះ បាននាំគ្នាធ្វើការតវ៉ា នៅតាមដងផ្លូវ ជាទីដែលគេរាយការណ៍ថា មានការបាញ់កាំភ្លើង និងគ្រោះថ្នាក់នានា។

ក្រសួងវប្បធម៌និងព័ត៌មាន របស់ប្រទេសស៊ូដង់ បាននិយាយប្រាប់ថា នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok ត្រូវបានយោធាចាប់ខ្លួន និងនាំទៅកាន់កន្លែង ដែលគេមិនស្គាល់ ក្រោយលោកបដិសេធ មិនចេញសេចក្តីប្រកាស ជួយដល់ការធ្វើរដ្ឋប្រហារ។

ក្រសួងព័ត៌មាន ស៊ូដង់ បាននិយាយប្រាប់ថា កងកម្លាំងទ័ពជើងទឹក បានចាប់ខ្លួន សមាជិកស៊ីវិល នៃក្រុមប្រឹក្សាអធិបតេយ្យភាព និងសមាជិករដ្ឋាភិបាលសហព័ន្ធ ហើយនៅក្នុងសេចក្តីប្រកាសមួយ អំពាវនាវឲ្យពលរដ្ឋស៊ូដង់ ធ្វើការទប់ស្កាត់ សកម្មភាពទ័ពជើងទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្ទេរអំណាច តាមបែបលទ្ធិប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ប៉ាង កុង

To Top