ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការ សហប្រជាជាតិ នឹងចាត់តាំង ជនជាតិ សិង្ហបុរី ជាប្រេសិតពិសេសថ្មី ប្រចាំនៅមីយ៉ានម៉ា

បរទេស៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងតែងតាំងលោក Noeleen Heyzer ជាជនជាតិសិង្ហបុរី ឲ្យកាន់តំណែងជាប្រេសិតពិសេសថ្មីរបស់លោកទទួលបន្ទុកលើកិច្ចការមីយ៉ានម៉ា នៅបើយោងតាមការនិយាយឲ្យដឹងពីអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោក Noeleen Heyzer ដែលជាអតីតមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបនោះ នឹងចូលជំនួយតំណែងលោក Christine Schraner Burgener ដែលបញ្ចប់ភារកិច្ចនៅចុងសប្ដាហ៍នេះ ក្រោយបំពេញតួនាទីអស់រយៈពេលជាង៣ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការតវ៉ានិងភាពចលាចល បានធ្វើឲ្យប្រទេសមីយ៉ានម៉ាជាប់គាំង ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជីមក។

គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ានម៉ា កំពុងតែទទួលសម្ពាធកាន់តែខ្លាំងឡើងពីពិភពលោក ដែលរួមទាំងសមាគមអាស៊ានផង ហើយក្នុងនោះផងដែរ សមាគមអាស៊ាន តាមសេចក្តីរាយការណ៍ បានដកមេដឹកនាំយោធា មិនចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សមាគមផងដែរ៕

To Top
×