ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អេហ្ស៊ីប ប្រកាសនឹង មិនបន្តដាក់ប្រទេស ក្នុងកម្រិតប្រកាស អាសន្នទៀតឡើយ

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប លោក Abdel Fattah el-Sisi កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា លោកនឹង មិនបន្តដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្នទៀត ឡើយក្រោយប្រឈមមុខ ទៅនឹងស្ថានភាពបែបនេះ អស់រយៈពេលជាង៤ឆ្នាំមកហើយនោះ។

លោក Sisi បានប្រកាសអំពីការ សម្រេចចិត្ត របស់លោកបែបនេះ នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដោយបន្ថែមទៀតថា ការសម្រេចចិត្តធ្វើបែបនេះ ដោយសារតែ អេហ្ស៊ីប ពេលនេះកំពុងក្លាយ ខ្លួនទៅជាប្រទេស ដែលមានសន្តិសុខ ពេញលេញនិងស្ថេរភាព នៅទូទាំងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា គិតចាប់តាំងតែ ខែមេសា ឆ្នាំ២០១៧ មកប្រទេសអេហ្ស៊ីប បានប្រកាសដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្ន ជាប់រហូតមកពោលគឺចាប់តាំង ពីពេល ដែលមានព្រឹត្តិការណ៍បំផ្ទុះ វិហារ សាសនាយេស៊ូ ដែលបាន សម្លាប់មនុស្សរហូត ទៅដល់ជាង១០០នាក់ និងរបួសរាប់សិបនាក់ ហើយចាប់ពីពេលនោះមកប្រទេស បានដាក់ការប្រកាសអាសន្ន ក្នុងរយៈពេល៣ខែម្តងជាប់រហូតមក៕

ប្រែសម្រួល៖ស៊ុនលី

To Top
×