ព័ត៌មានអន្តរជាតិ

ករណីលិចទូកជនអន្តោប្រវេសន៍នៅក្រិច បណ្តាលឲ្យស្លាប់ និងបាត់ខ្លួន៦នាក់ ខណៈ២១នាក់ទៀតជួយសង្គ្រោះទាន់ពេល

អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិរបស់ក្រិច AMNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា ពលរដ្ឋចំនួន៣នាក់បានបង់ជីវិត និង២១នាក់បានជួយសង្គ្រោះ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទូក១គ្រឿងបានដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍មកពីប្រទេសតួកគី ឆ្ពោះទៅកាន់ក្រិចគឺឆ្នេរសមុទ្រនៃកោះ Chios នៅភាគខាងជើងសមុទ្រ Aegean ។


សេចក្តីរាយការណ៍ដែលបានដកស្រង់ប្រភពចេញពីឆ្នាំសមុទ្រដែលមានឈ្មោះថា Hellenic ថា លម្អិតអំពីឧប្បត្តិហេតុ ក្នុងនោះរាប់ទំាងជនជាតិដែលបានជួយសង្គ្រោះជីវិត កំពុងបាត់ខ្លួន នៅមិនទាន់ច្បាស់នៅឡើយទេ ។


ទីភ្នាក់ងារ AMNA បានរាយការណ៍ថា ប្រតិបត្តិការជួយសង្គ្រោះបានធ្វើឡើង ទោះបីជាមានកម្លាំងខ្យល់បក់កើនឡើងដល់កម្រិត៥ក្តី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top