ព័ត៌មានអន្តរជាតិ

គណបក្ស កាន់អំណាចរបស់ថៃ អាចនឹងផ្លាស់ប្តូរ អគ្គលេខាធិការ របស់ខ្លួន ក្នុងការរុះរើក្រុមប្រឹក្សា ប្រតិបត្តិរបស់បក្ស

បរទេស ៖ គណបក្ស Palang Pracharath (PPRP) ដែលជាគណបក្សកាន់អំណាច នៅក្នុងប្រទេសថៃ បានទទួលស្គាល់ថា មានការរុះរើក្រុមប្រឹក្សា ប្រតិបត្តិរបស់ខ្លួន ដែលជាការផ្លាស់ប្តូរ ដែលអាចឃើញអគ្គលេខាធិការ របស់ខ្លួនជំនួសតំណែង ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មេដឹកនាំគណបក្ស PPRP លោក ប្រាវីដ វង់ស៊ូវុន បាននិយាយថា លោកកំពុងគិត អំពីការផ្លាស់ប្តូរ ជួរដឹកនាំប្រតិបត្តិ របស់គណបក្ស ទោះបីជាលោក បាននិយាយថា ឥឡូវនេះមិនមែនជាពេលវេលា សម្រាប់ការផ្លាស់ប្តូរក៏ដោយ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Patcharin Samsiripoing សមាជិកសភាទីក្រុងបាងកក និងជាអ្នកនាំពាក្យគណបក្ស ក៏បានបញ្ជាក់ផងដែរថា ការរុះរើកំពុង ត្រូវបានពិចារណា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top