ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ របស់សហភាព អ៊ឺរ៉ុប ថ្នាក់រដ្ឋមន្ត្រី កិច្ចការងារ ថាមពល ជួបប្រជុំគ្នា ខណៈថាមពល កំពុងឡើងថ្លៃ

បរទេស ៖ ទីផភ្នាក់ងារចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីកិច្ចការងារ ថាមពល របស់ប្លុកអ៊ឺរ៉ុបឬ EU បានជួបជុំគ្នា នៅក្នុងប្រទេស Luxembourg កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីអាចធ្វើការផ្លាស់ប្តូរមតិគ្នា ទៅលើបញ្ហាកើនឡើង នៃតម្លៃ ថាមពល និងបញ្ហាមួយចំនួនទៀត។

គួរឲ្យដឹងដែរថា តម្លៃនៃថាមពលបានធ្លាក់ចុះ យ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ ទាំង២០១៩និងឆ្នាំ២០២០ ប៉ុន្តែបែរជាបានស្ទុះងើបខ្លាំងឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ ទៅវិញនិងបានបង្ក ជាបញ្ហាកង្វល់សម្រាប់បណ្តា ប្រទេសជាច្រើន។

នៅក្នុងកិច្ចប្រជុំបណ្តា ប្រទេស ជាសមាជិកមួយចំនួនបានធ្វើការ គូសបញ្ជាក់ថាបញ្ហាគោលការណ៍ អាកាសធាតុនិងការផ្លាស់ប្តូរ ថាមពលស្អាតគឺជាផ្នែកមួយ នៃ ដំណោះស្រាយគឺ មិនមែនជាកត្តា ដែលនាំឲ្យតម្លៃថាមពលបានកើនឡើង បែបនេះឡើយ។

ថ្លែងជំនួសឲ្យប្រធានក្រុមប្រឹក្សា សហភាពអ៊ឺរ៉ុបលោករដ្ឋមន្ត្រី កិច្ចការងារហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសស្លូវ៉ាគី Jernej Vrtovec បានបញ្ជាក់ថាគោលបំណងធំ ចំនួន២ដែលយើង ត្រូវ សម្រេចឲ្យ បាននោះ គឺទីមួយបញ្ហាបម្រែបម្រួល អាកាសធាតុនិងទី២ ជាឯករាជ្យភាពលើការផ្គត់ផ្គង់ ថាមពលនៅក្នុងប្លុកអ៊ឺរ៉ុប ៕

ប្រែសម្រួល៖ស៊ុនលី

To Top