ព័ត៌មានអន្តរជាតិ

លោក Putin ស្វែងរកជំនួយពីអ៊ីស្រាអ៊ែល ដើម្បីបន្ធូរបន្ថយ ទណ្ឌកម្មលើស៊ីរី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងជំនួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett បានធ្វើការស្នើសុំឲ្យអ៊ីស្រាអ៊ែល ដើម្បីអាចជួយជម្រុញ ឲ្យអាមេរិក ក្នុងការបន្ធូរបន្ថយទំហំទណ្ឌកម្ម ទៅលើប្រទេសស៊ីរី ដែលវានឹងអនុញ្ញាតិឲ្យក្រុមហ៊ុន របស់រុស្ស៊ី អាចចូលទៅជួយកសាងប្រទេស ដែលហូងហែងដោយសារ សង្គ្រាមមួយនេះឡើងវិញ។

មន្ត្រីរបស់អ៊ីស្រាអ៊ែល បានថ្លែងដែរថាជំនួបគ្នា រវាងមេដឹកនាំទាំងពីរនេះរុស្ស៊ី ពិតជាបានលើកឡើងបែបនេះ ពិតមែនហើយលោក Putin បានបង្ហាញពីបំណងចង់ឲ្យមានវត្តមាន របស់ក្រុមហ៊ុនរុស្សីកាន់តែច្រើន នៅក្នុងប្រទេសស៊ីរី ដើម្បីអាចជួយជម្រុញសេដ្ឋកិច្ច និងអត្ថប្រយោជន៍ រវាងប្រទេសទាំងពីរ ហើយក៏ដូចជា ដើម្បីបង្កើនឥទ្ធិពលរុស្ស៊ី ទៅលើសេដ្ឋកិច្ ចរបស់ស៊ីរីផងដែរ។

លោក Putin ក៏បានអះអាងដែរថាក្រុមហ៊ុនរុស្ស៊ី ជាច្រើនដែលបានកើតឡើង ​នូវក្តីបារម្ភក្នុងការវិនិយោគទៅលើប្រទេសស៊ីរី ពីព្រោះថាពួកគេមិនចង់ ត្រូវបានវាយប្រហារ ប្រតិបត្តិការអាជីវកម្មរបស់គេ ដោយអាមេរិក នាពេលខាងមុខនោះទេ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល នៅមិនទាន់បានធ្វើការឆ្លើយតប ណាមួយពាក់ព័ន្ធ ទៅនឹងការស្នើសុំមួយនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top