ព័ត៌មានអន្តរជាតិ

សាខាចំនួន៧ របស់ធនាគារឯកជន KBZ នៅមីយ៉ាន់ម៉ា ត្រូវជនអនាមិកបំផ្ទុះ

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា សាខាចំនួន ៧នៃធនាគារឯកជនមួយ គឺ KBZ ត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារ មិនស្គាល់អត្តសញ្ញាណ នៅកណ្តាលទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Myanmar Now បានរាយការណ៍ថា ការផ្ទុះបានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារឯកជនរបស់ប្រទេសនេះបានចាប់ផ្តើមផ្ទេរ ព័ត៌មានរបស់អតិថិជន របស់ពួកគេទៅឱ្យរដ្ឋាភិបាលយោធា។ សារព័ត៌មានបានកត់សម្គាល់ថា អាជ្ញាធរមីយ៉ាន់ម៉ា បានទាមទារឱ្យមាន ការលាតត្រដាងព័ត៌មាននេះ ដើម្បីតាមដានការផ្តល់មូលនិធិ នៃសកម្មភាពប្រឆាំងរដ្ឋាភិបាល។

កាសែតបានបន្ថែមថា គណនីមួយចំនួន ដែលបានប្រើប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត របស់ធនាគារ KBZ Pay ដើម្បីផ្ទេរប្រាក់ទៅសមាជិក នៃចលនាមិនគោរពច្បាប់ គឺត្រូវបានផ្អាក ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top