ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឃ្លាំមើលអាមេរិក៖ ក្រសួងការបរទេសនិងមន្ទីរបញ្ចកោណ កំពុងលាក់បាំងទិន្នន័យអាហ្វហ្គានីស្ថាន

បរទេស៖ ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទប្រកាន់ក្រសួងការបរទេសនិងមន្ទីរបញ្ចកោណ ពីបទលាក់បំាងព័ត៌មាន ដែលសមាជិករដ្ឋសភានិងសាធារណជន ចំាបាត់ត្រូវតែយល់ពីការដួលរលំនៃអតីតរដ្ឋាភិបាលនិងយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន និងការដកកងទ័ពអាមេរិក។


លោក John Sopko ជាអគ្គាធិការពិសេសសម្រាប់កិច្ចផ្សះផ្សាយអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ដូច្នេះថា “រូបភាពទាំងស្រុងនៃអ្វីដែលបានកើតមានឡើងនៅក្នុងខែសីហា ហើយនិងសញ្ញាព្រមានទាំងអស់ ដែលអាចព្យាករពីលទ្ធផល នឹងត្រូវបានលាតត្រដាង ប្រសិនបើព័ត៌មានដែលក្រសួងការពារជាតិនិងក្រសួងការបរទេសលាក់បំាងមិនឲ្យលេចចេញជាសាធារណៈនោះ ត្រូវបានបង្ហាញចេញ”។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិនិងក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយអំពីរឿងនេះនៅឡើយនោះទេ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក John Sopko បានមានប្រសាសន៍ថា ក្រោយពួកតាលីបង់បានដណ្ដើមកាន់កាប់ទីក្រុងកាប៊ុល ក្រសួងការបរទេសបានស្នើឲ្យលោកផ្អាកជាបណ្ដោះអាសន្ន មិនបញ្ចូលទៅក្នុងបណ្ដាញអ៊ីនធឺណេត នូវរបាយការណ៍ជាក់លាក់ដែលលោកបានចេញ ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋអាហ្វហ្គានីស្ថានមានជាប់ពាក់ព័ន្ធនឹងអាមេរិក៕

ប្រែសម្រួល៖ប៉ាង កុង

To Top