ព័ត៌មានអន្តរជាតិ

ប្រេសិត ពិសេសចិន ស្នើសុំឲ្យមានកិច្ចខំប្រឹងប្រែង ថែរក្សាស្ថេរភាពនយោបាយនៅប្រទេសម៉ាលី

បរទេស៖ប្រេសិតពិសេសរបស់ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការប្រកាសអំពាវនាវមួយដែលស្នើសុំឲ្យមានកិច្ចខំប្រឹងប្រែង របស់ជាតិនិងអន្តរជាតិដែលអាចរក្សាឲ្យបាននូវស្ថេរភាព នយោបាយក្នុងប្រទេសម៉ាលី។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅ អង្គការសហប្រជាជាតិបានថ្លែងថាអស់រយៈពេលជាយូរមកហើយោយប្រទេសម៉ាលី បានជួយប្រទះនូវបញ្ហាប្រឈមជាច្រើនហើយដើម្បីអាចប្រឆាំងនិងជំនះ បញ្ហាទាំងនោះម៉ាលីទាមទារយ៉ាងចាំបាច់នូវ ការគាំទ្រខ្លាំងក្លកាយពីសំណាក់ សហគមន៍អន្តរជាតិ។

លោកបន្តថាការងារជាអទិភាពនៅពេលនេះ គឺត្រូវតែរក្សាស្ថេរភាពនយោបាយក្នុងប្រទេស ជាមុនសិននិងបន្ទាប់មកត្រូវបង្កើតនូវ លក្ខខណ្ឌសម្រាប់ពលរដ្ឋម៉ាលី ដើម្បីសម្របខ្លួនទៅ នឹងបញ្ហានិងការដោះស្រាយបញ្ហា។

ផ្ទាំងពាណិជ្ជកម្ម

កន្លងមកប្រទេសចិនតែងតែប្រកាន់ ជំហគាំទ្រទៅដល់រដ្ឋាភិបាលនៃប្រទេសម៉ាលី ដើម្បីធ្វើផ្លាស់ប្តូរនិងទំនើ បកម្មនយោបាយក្នុងប្រទេសព្រមទាំង ស្តាររដ្ឋធម្មនុញ្ញ
ឡើងវិញហើយតែងតែស្វាគមន៍ ជានិច្ចចំពោះសកម្មភាពបង្រួបបង្រួម ជាតិនៅគ្រប់ភាគីទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top