ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ចេញបម្រាម មិនឱ្យមានការ ប្រមូលផ្តុំតវ៉ា នៅទូទាំងប្រទេស

បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសថៃ បានចេញបទបញ្ជាថ្មី ហាមប្រាមការប្រមូលផ្តុំគ្នា និង សកម្មភាពនានា ដែលចាត់ទុកថា មានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស មុនពេលការបើកដំណើរ ការឡើងវិញ ប្រទេសនាពេលខាងមុខ សម្រាប់អ្នកដំណើរអន្តរជាតិ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បាន ឱ្យដឹងថា បទបញ្ជាថ្មីនេះ ត្រូវបានចេញផ្សាយ នៅក្នុងសារព័ត៌មាន Royal Gazette កាលពីថ្ងៃសុក្រ មុនថ្ងៃទី ១ ខែវិច្ឆិកា ជាថ្ងៃបើកឡើងវិញ នូវតំបន់ក្នុង ខេត្តចំនួន១៧ សម្រាប់អ្នកទេសចរ ដែលបានចាក់វ៉ាក់សាំង ពេញលេញ ដោយគ្មានការធ្វើចត្តាឡីស័ក ។

បម្រាបគឺនឹងចូលជាធរមាន ចាប់ពីថ្ងៃច័ន្ទតទៅ ហើយបទបញ្ជានេះត្រូវបានចេញក្រោមផ្នែកទី 9 នៃក្រិត្យគ្រាអាសន្ន និងចុះហត្ថលេខា ដោយឧត្តមសេនីយ៍ Chalermpol Srisawat ដែលជាប្រធានកងកំលាំង ការពារជាតិ ក្នុងតួនាទីរបស់គាត់ជាអ្នកទទួលខុសត្រូវ ក្នុងការដោះស្រាយភាពអាសន្ន ផ្នែកសន្តិសុខ៕

ប្រែសម្រួលៈ ណៃ តុលា

To Top