ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក ប្រចាំនៅស៊ូដង់ ពិភាក្សា ការបោះឆ្នោតសម្រុះសម្រួល ជាមួយ នាយករដ្ឋមន្ត្រី ក្រោយមានការតវ៉ាដ៏ធំ

បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិ នៅថ្ងៃអាទិត្យនេះ បានធ្វើការពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រីស៊ូដង់ ដែលត្រូវយោធាដេញចេញពីតំណែង អំពីការបោះឆ្នោតសម្រុះសម្រួល និងវិធានការបន្ទាប់ ដែលអាចទៅរួច សម្រាប់ប្រទេសស៊ូដង់ ក្រោយមួយថ្ងៃបន្ទាប់ពី មនុស្សរាប់សែននាក់ ធ្វើការតវ៉ាតាមដងផ្លូវ ទាមទារឲ្យបញ្ចប់ការគ្រប់គ្រង់របស់យោធា។ 

ការបង្ហាញចេញនូវការមិនពេញចិត្ត ដ៏ធំនេះ បានបង្កឲ្យមានភាពលំបាកខ្លាំងបំផុត ចំពោះលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ចាប់តាំងពីលោកបានផ្តួល រំលំគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ Abdalla Hamdok និងចាប់ខ្លួនអ្នកនយោបាយ ជាន់ខ្ពស់នានា។ 

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ លោក Volker Perthes ជាតំណាងពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសស៊ូដង់ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងទើបបានពិភាក្សាគ្នា ពីជម្រើស សម្រាប់ការសម្របសម្រួលនិងផ្លូវទៅមុខ ដើម្បីប្រទេសស៊ូដង់។ ខ្ញុំនឹងបន្តកិច្ចប្រឹងប្រែងទាំងនេះ ជាមួយភាគីពាក់ព័ន្ធស៊ូដង់ផ្សេងទៀត”។ 

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នំា២០២១ បានឲ្យដឹងថា កិច្ចប្រឹងប្រែងសម្រុះសម្រួល ដោយសហគមន៍អន្តរជាតិ និងនៅក្នុងប្រទេសស៊ូដង់ គឺត្រូវបានគេប្រកាសនៅមុនការតវ៉ា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប៉ុន្តែនៅមិនមានលទ្ធផលនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top
×