ព័ត៌មានអន្តរជាតិ

អាល់ហ្សេរី បញ្ឈប់ការនាំចូលចេញហ្គាសទៅអេស្បាញ តាមប្រទេសម៉ារ៉ុក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានឈានទៅដល់ការសម្រេចចិត្ត
បញ្ចប់ការនាំចេញធនធានហ្គាសធម្មជាតិ ទៅកាន់ប្រទេសអេស្បាញតាមរយៈប្រទេសម៉ារ៉ុក។

នៅក្នុងសេចក្តីប្រកាសដោយប្រធានាធិបតីបានបញ្ជាក់ទៀតថាលោក Tebboune បានដាក់បញ្ជានេះទៅកាន់ក្រុមហ៊ុនថាមពលរដ្ឋ Sonatrach ដើម្បីបញ្ចប់ជាបន្ទាន់
ទំនាក់ទំនងជាមួយនឹងប្រទេសម៉ារ៉ុក និងមិនត្រូវបន្តកុងត្រាថ្មី ជាមួយនឹងបំពង់បង្ហូរឧស្ម័នជាមួយនឹងម៉ារ៉ុក ឡើយដែលវានឹងចាប់ផ្តើមអនុវត្តនៅត្រឹមពាក់កណ្តាលថ្ងៃទី៣១ខែតុលា
ម្សិលមិញ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាប្រទេសអាល់ហ្សេរីកំពុងបង្កើតប្រេងប្រមាណជា១,២លានបារ៉េលក្នុងមួយថ្ងៃនិងធនធានហ្គាសធម្មជាតិដល់ទៅ១៣០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំនិងជាប់ឈ្មោះជា
ប្រទេសនាំចេញហ្គាសធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក៕

ប្រែសម្រួល៖ស៊ុនលី

To Top
×