ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់វ៉ាក់សាំង ជំនួយជាង ១លានកន្លះ ដូសទៀត ទៅឲ្យកោះតៃវ៉ាន់

វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ ត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកជញ្ជូនវ៉ាក់សាំង ជំនួយប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ ដែលវាបានធ្វើឲ្យ ចំនួន ដែលអាមេរិកបានផ្តល់ ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់ ៤លានដូសមកហើយ។

ការបង្កើនជំនួយ ជាវ៉ាក់សាំងនេះ ត្រូវបានធ្វើឡើង នៅចំពេល ដែលភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើង នៅឡើយហើយវ៉ាក់សាំង ចុងក្រោយនេះនឹងត្រូវបញ្ចូនចេញពីរដ្ឋ Kentucky សហរដ្ឋអាមេរិក ពីថ្ងៃអាទិត្យម្សិលមិញ។

នៅក្រោយការប្រកាស ផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទ Monderna នេះប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានសម្តែងអំណរគុណ យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ថា ជំនួយនេះបានបង្ហាញថា អាមេរិកគឺនៅតែជាអ្នកគាំទ្រ កោះតៃវ៉ាន់ដ៏រឹងម៉ាំមួយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរ ថា សហរដ្ឋអាមេរិកធ្លាប់បានផ្តល់ ជំនួយជាវ៉ាក់សាំងម្តង ហើយទៅឲ្យកោះតៃវ៉ាន់ ដោយផ្ទាល់ចំនួនប្រមាណជា ២,៥លានដូស កាលពីខែមិថុនា និងបានក្លាយទៅជាប្រទេស បរទេស ដំបូងគេបង្អស់ ដែលហ៊ានសម្រេចចិត្តធ្វើជំនួយ នេះឲ្យកោះតៃវ៉ាន់ដោយផ្ទាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top
×