Covid-19

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃថយចុះមកត្រឹមជិត ២៥០០ករណី

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៤៧០ករណី ខណៈដែលមានមនុស្ស ១៤នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារវីរុសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

អ្នកស្លាប់មានអាយុចន្លោះពី ៥៦ ទៅ ៩៥ ឆ្នាំ។ ពួកគេទាំងអស់ លើកលែងតែបុគ្គល ដែលមិនបានទទួលថ្នាំបង្ការ មានលក្ខខណ្ឌជំងឺផ្សេងៗ។ ក្រសួងសុខាភិបាល (MOH) មិនបានបញ្ជាក់ថា តើលក្ខខណ្ឌទាំងនេះជាអ្វីនោះទេ។

ពាក់ព័ន្ធនឹងការស្លាប់ខាងលើនេះ នាំ ឱ្យ ចំនួន អ្នក ស្លាប់ ដោយសារ ជំងឺ កូ រ៉ូ ណា នៅ សិង្ហ បុរី ឡើង ដល់ ៤២១ នាក់ ។ ចំនួនករណីថ្មីដែលត្រូវបាន រាយការណ៍កាលពីថ្ងៃចន្ទ គឺជិត ៧០០ករណី ធ្លាក់ចុះពីការឆ្លងចំនួន 3,163 ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមករណីថ្មីដែលបាន រាយការណ៍កាលពីថ្ងៃច័ន្ទ ការឆ្លងចំនួន ២៤៦៧ករណី ត្រូវបានចម្លងតាមមូលដ្ឋាន ដែលរួមមាន ២១៨៩ករណី នៅក្នុងសហគមន៍ និង ២៧៨ករណី នៅក្នុងអន្តេវាសិកដ្ឋាន របស់ពលករចំណាកស្រុក។

ប្រភពព័ត៌មានពី MOH បានឲ្យដឹងនៅក្នុងការ អាប់ដេតប្រចាំថ្ងៃរបស់ខ្លួន ដែលបានចេញផ្សាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅម៉ោងប្រហែល ១១ យប់ជារៀងរាល់ថ្ងៃ ៕

ដោយ ឈូក បូរ៉ា

To Top
×