ព័ត៌មានអន្តរជាតិ

យន្តហោះ ទំលាក់គ្រាប់បែកអាមេរិក B-1B ហោះហើរពីលើតំបន់មជ្ឈឹមបូព៍ា ខណៈកំពុងតានតឹង ជាមួយនឹងអ៊ឺរ៉ង់

បរទេស៖កងកម្លាំងយោធាទ័ពអាកាសរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញបានប្រកាសថាយន្តហោះទំលាក់គ្រាប់បែកធន់ធំរបស់ខ្លួន B-1B បានធ្វើដំណើរឃ្លាំមើលសន្តិសុខក្នុងតំបន់មជ្ឈឹមបូព៍ា ដែលមានរួមទាំងប្រទេសសម្ព័ន្ធមិត្តដូចជាអ៊ីស្រាអ៊ែលផងដែរខណៈដែលកំពុងមានភាពតានតឹងខ្លាំងជាមួយនឹងប្រទេសអ៊ីរ៉ង់។

B-1B Lancer Boomber ក៏បានធ្វើដំណើរហោះពីលើច្រកសមុទ្រ Hormuz ផងដែរកាលពីថ្ងៃសៅរ៍និងហោះពីលើឈូងសមុទ្រក្រហមក្បែរទៅនឹងប្រទេសអេហ្ស៊ីបដោយក្នុងនោះក៏មានការហែហមដោយ យន្តហោះចម្បាំងរបស់ប្រទេសបារ៉ែនប្រទេសអេហ្ស៊ីបប្រទេសអ៊ីស្រាអ៊ែលនិងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយពិសំណាក់សារព័ត៌មានក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់នៅឡើយទេចំពោះសកម្មភាពនេះព្រមទាំងបេសកជនពិសេសរបស់អ៊ីរ៉ង់នៅអង្គការ
សហប្រជាជាតិផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top