ព័ត៌មានអន្តរជាតិ

លោក បៃដិន៖អាមេរិកនឹងឆ្លើយតបចំពោះទង្វើអ៊ីរ៉ង់នានា រួមទាំងការវាយប្រហារដោយដ្រូនផង

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបវិញ ចំពោះទង្វើនានាដែលប្រទេសអ៊ីរ៉ង់បានធ្វើប្រឆាំងនឹងការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកនានា រួមមានទាំងការវាយប្រហារដោយកូនដ្រូនផងដែរ។

នៅក្នុងសន្និសីទកាសែតមួយក្រោយជំនួបកំពូល G20 លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ចំពោះបញ្ហានៃរបៀបដែលយើងនឹងឆ្លើយតប ចំពោះទង្វើពួកគេដែលប្រឆាំងនឹងការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក មិនថាពួកវាជាការវាយប្រហារដោយកូនដ្រូន ឬក៏អ្វីផ្សេងទៀតនោះទេ គឺយើងនឹងធ្វើការឆ្លើយតបវិញ”។

ផ្ទាំងពាណិជ្ជកម្ម

ការថ្លែងបែបនេះរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចពិភាក្សាសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជុំវិញការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឡើងវិញ បានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ជាប់ឆ្នោតក្នុងខែមិថុនាមក។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិកនិងនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ជារឿយៗតែងតែរងការវាយប្រហារដោយមីស៊ីលនិងកូនដ្រូន ដែលអះអាងទទួលខុសត្រូវដោយក្រុមដែលអាមេរិកនិយាយថា ជាកងកម្លាំងជីវពលប្រដាប់អាវុធគាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងតំបន់៕ប្រែសម្រួល៖ប៉ាង កុង

To Top
×