ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីស្រាអ៊ែល បារ៉ែន ជួបគ្នាជាលើកដំបូងបន្ទាប់ពីបង្កើន ទំនាក់ទំនងជាធម្មតាឡើងវិញ

យេរូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសអ៊ីស្រាអ៊ែល និងប្រទេសបារ៉ែន បានជួបពិភាក្សាគ្នាជាលើកដំបូងនៅឯកិច្ច ប្រជុំទីក្រុង Glasgow បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាធម្មតានាពេលកន្លងមក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយនឹងព្រះមហាក្សត្រ នៃប្រទេសបារ៉ែននិងក៏ជានាយករដ្ឋមន្ត្រីផង Salman bin Hamad Al Khalifa នៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Glasgow របស់ចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយការិយាល័យនៃនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានបញ្ជាក់ទៀតថាកិច្ចប្រជុំជាប្រវត្តិសាស្ត្រត្រូវ បានធ្វើឡើងទោះបីជាមិនបានបញ្ជាក់លំអិត ពីប្រធានបទក្តី។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាប្រទេសអ៊ីស្រាអ៊ែល និងប្រទេសបារ៉ែន បានចុះកិច្ចព្រមព្រៀងគ្នាដោយមានសហរដ្ឋអាមេរិក ជាអ្នកជួយសម្របសម្រួលផងដើម្បីអាច បង្កើនទំនាក់ទំនងគ្នា
ជាធម្មតាឡើងវិញកាល ពីខែកញ្ញាឆ្នាំ២០២០កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top
×