ព័ត៌មានអន្តរជាតិ

លីបង់ កំពុងដើរតួជាអ្នកជួយដោះស្រាយបញ្ហា ជម្លោះប្រទេសក្នុងតំបន់ឈូងសមុទ្រ Gulf

បរទេស៖ ប្រធានាធិបតី នៃប្រទេសលីបង់លោក Michel Aoun កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រទេសលីបង់បច្ចុប្បន្នកំពុងធ្វើការយ៉ាងមមាញឺកដើម្បី ជួយដោះស្រាយបញ្ហាជម្លោះ រវាងប្រទេសអារ៉ាប៊ីសាអូឌី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រ Gulf ។

លោក Aoun បានបញ្ជាក់ទៀតថា៖ ពួកយើងកំពុងធ្វើការងារនៅគ្រប់កម្រិត ទាំងអស់ដើម្បីអាចស្វែងរកដំណោះស្រាយដ៏សមស្រប មួយនៅក្នុងជម្លោះនៃប្រទេសក្នុងតំបន់ ឈូងសមុទ្រ Gulf ហើយអះអាងថា លោកកំពុងជួបជាមួយ នឹងគណៈប្រតិភូរបស់សហភាពអ៊ឺរ៉ុប ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា លីបង់ គឺជាប្រទេសដែលធ្លាប់ទទួលរងនូវបញ្ហា វិបត្តិសង្គ្រាមស៊ីវិលជាមួយនឹងប្រទេសស៊ីរីជា ប្រទេសជិតខាងជាយូរមកហើយ និងបញ្ហាវិបត្តិជាច្រើនទៀតដូចជាជនអន្តោប្រវេស បញ្ហាបំផ្ទុះនៅរដ្ឋធានី Beirut ព្រមទាំងបញ្ហាបម្រាមផលិតផល ពីលីបង់ទៅកាន់ប្លុកប្រទេស Gulf៕

ប្រែសម្រួល៖ស៊ុនលី

To Top
×