ព័ត៌មានអន្តរជាតិ

គុយបា មើលឃើញ កំណើនជើងហោះហើរ អន្តរជាតិខ្លាំង ក្នុងពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនេះ

ហាវ៉ាណា ៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃប្រទេសគុយបា លោក Eduardo Rodriguez កាលពីថ្ងៃអង្គារម្សិលមិញ នេះបានឲ្យដឹងថា មកដល់ពេលនេះ ចំនួននៃជើងហោះហើរ អន្តរជាតិ មកកាន់ប្រទេសគុយបា គឺកំពុងតែមានការកើនឡើង ពីចំនួនបច្ចុប្បន្ន៦៣ជើង ក្នុងមួយសប្តាហ៍ទៅដល់៤០០ជើង ហោះហើរ ក្នុងមួយសប្តាហ៍នៅត្រឹម ពាក់កណ្តាលខែវិច្ឆិកា។

លោក Rodriguez បានថ្លែងប្រាប់បន្ថែម ទៅកាន់ក្រុមអ្នក កាសែតថា ពួកយើងមានការ ជឿទុកចិត្តយ៉ាងរឹងម៉ាំថា ចំណាត់ការនានា របស់ប្រទេសនឹងអាចជួយរាល់អ្នកដំនើរ ទាំងឡាយ ដែលបានមកដល់គុយបា នឹងទទួលបាននូវផាសុខភាព។

ក្រសួងក៏បានបង្ហាញដែរថា ក្នុងនោះចំនួនជើងហោះហើរ ពីសហរដ្ឋអាមេរិក មកកាន់ទីក្រុងហាវ៉ាណា តាមរយៈអាកាសយានដ្ឋាន អន្តរជាតិ Jose Marti ក៏នឹងមានការកើនឡើងខ្លាំងផង ដែរ ពីចំនួនត្រឹមតែ៤ទៅដល់៨០ជើងហោះហើរ ក្នុងមួយសប្តាហ៍នៅក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា គោលការណ៍ថ្មីរបស់គុយបា ចាប់ពីថ្ងៃទី៧ខែវិច្ឆិកា ភ្ញៀវអន្តរជាតិទាំងឡាយ នឹងមិនចាំបាច់ទាមទារ ឲ្យមានការធ្វើដាក់ឃុំខ្លួនទៀតឡើយ ហើយចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា អ្នកដំណើរទាំងអស់ នឹងអាចធ្វើដំណើរ ចូលមកដល់ប្រទេស តាមរយៈលិខិតចាក់វ៉ាក់សាំង ដែលបានទទួលស្គាល់ ពីបរទេសផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×