ព័ត៌មានអន្តរជាតិ

នាង Jeon So Mi លាតត្រដាងថា ឪពុករបស់នាងបានបង្ហាញខ្លួនយ៉ាងពិសេស ក្នុងវីដេអូចម្រៀង “XOXO” របស់នាង

កូរ៉េ៖តារាចម្រៀងកូរ៉េខាងត្បូងនាង Jeon So Mi បានបង្ហាញថា នាងបានថតវីដេអូចម្រៀងចុងក្រោយរបស់នាង គឺបទ “XOXO” ជាមួយឪពុករបស់នាងគឺលោក Matthew Douma បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។

នៅថ្ងៃទី៣ ខែវិច្ឆិកា នាង Jeon So Mi បានបង្ហោះរូបថតនៅពីក្រោយឆាកមួយចំនួនពីការថតវីដេអូចម្រៀងរបស់នាង។ នាងបានសរសេរនៅក្នុងចំណងជើងថា “Police officer Matthew Douma (MY DAD!!!!!) អរគុណដែលបានបង្ហាញបទពិសោធន៍មួយណា សប្បាយខ្លាំងណាស់ ថត MV ជាមួយអ្នកមើលទៅគួរឲ្យស្រលាញ់ណាស់ អរគុណប៉ាដែលនៅជាមួយខ្ញុំរហូតដល់ចប់ “ខ្ញុំស្រលាញ់អ្នក “។

នៅក្នុងរូបថត នាង Jeon So Mi មើលទៅសប្បាយចិត្តដែលឪពុករបស់នាងនៅជាមួយនាងក្នុងឈុតវីដេអូចម្រៀង។ ជាមួយគ្នានេះដែរ នាង Jeon So Mi បានចេញអាល់ប៊ុមពេញដំបូងរបស់នាងមានចំណងជើងថា ‘XOXO,’ ជាលើកដំបូងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង។

អាល់ប៊ុមទោលទី១ របស់ Jeon So Mi ‘XOXO’ ទទួលបានចំណាត់ថ្នាក់ដ៏គួរឲ្យចាប់អារម្មណ៍ឈរលំដាប់លេខ៣ នៅលើតារាង ‘Top 10 Global Album Debut’ របស់ Spotify៕ដោយ៖លី ភីលីព

To Top