ព័ត៌មានអន្តរជាតិ

ចិនចោទអាមេរិកវិញថា ជាប្រភពនៃការគំរាមកំហែង នុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក

បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណអាមេរិក បានអះអាងថា ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងការរំពឹងទុក ដោយកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានរិះគន់ខ្លាំងៗទៅលើរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនថា ជាឯកសារ “ពោរពេញដោយបុរេវិនិច្ឆ័យ”។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា “របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក ដូចជារបាយការណ៍ស្រដៀងគ្នាពីមុន មិនអើពើនឹងការពិត ពាក់ព័ន្ធនឹងយោធារបស់ចិន។

លោកបានបន្ថែមថា សេតវិមានកំពុងប្រើប្រាស់របាយការណ៍នេះ ដើម្បី “បំផុសការពិភាក្សាអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន” ហើយបានថ្កោលទោសសហរដ្ឋអាមេរិកថាជា “ប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក” ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×