ព័ត៌មានអន្តរជាតិ

បុគ្គលិកអគ្គីភ័យ​ជាង១០០នាក់ នាំគ្នាបាញ់ពន្លត់ភ្លើង ដែលបានលេបត្របាក់​ មជ្ឈមណ្ឌលលក់ ទំនិញក្នុងតំបន់ នៃទីក្រុង Los Angeles

បរទេស ៖ ការជូនដំណឹងមួយ ដែលចេញដោយក្រសួង ពន្លត់អគ្គីភ័យក្រុង Los Angeles បានរៀបរាប់លម្អិតថា អ្នកពន្លត់អគ្គីភ័យជាង 100 នាក់បានឆ្លើយតបទៅកន្លែង កើតហេតុនៅក្នុងតំបន់ Koreatown ហើយថា មិនមានអ្នករងរបួសទេ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកដ្ឋានពន្លត់ អគ្គីភ័យរបស់រដ្ឋ បានបញ្ជាក់កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ថា អគ្គីភ័យដ៏ធំមួយ បានលេបត្របាក់មជ្ឈមណ្ឌល លក់ទំនិញក្នុងតំបន់ Koreatown នៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

ក្រុមមន្ត្រីបានរៀបរាប់លម្អិត នៅក្នុងសេចក្តីជូនដំណឹងមួយថា ភ្លើងឆេះរចនាសម្ព័ន្ធ ត្រូវបានរាយការណ៍នៅម៉ោង 6 និង 40 នាទីល្ងាចម៉ោងក្នុងស្រុក ហើយក្រុមអ្នកសង្គ្រោះបន្ទាន់ដំបូងបាន “បើករន្ធនៅលើដំបូល” ដែលបណ្តាលឱ្យ “ភ្លើងឆេះខ្លាំង” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះផ្សារទំនើប មួយជាន់ រាងអក្សរ L នៅលើផ្លូវ 207 S. Vermont Ave។ អ្នកពន្លត់អគ្គីភ័យប្រមាណ 103 នាក់ កំពុងធ្វើការ ដើម្បីទប់ស្កាត់ និងពន្លត់ភ្លើង ហើយត្រូវបាន មន្រ្តីប្រកាសជា “ស្ថានភាពប្រកាសអាសន្ន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top