ព័ត៌មានអន្តរជាតិ

ក្រសួងការ បរទេសចិនថ្លែងថា ប្រទេសចិន សូមចូលរួមរីករាយ ដោយស្មោះ ចំពោះសមិទ្ធផល របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

ថ្ងៃទី៤ ខែវិច្ឆិកា លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា ប្រទេសចិន សូមវាយតម្លៃខ្ពស់ ចំពោះវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ របស់កម្ពុជា ហើយសូមចូលរួម រីករាយដោយស្មោះ ចំពោះសមិទ្ធិផល របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

យោងតាមផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាទទួល បានសមិទ្ធផលដ៏អស្ចារ្យ ក្នុងការបង្ការនិងគ្រប់គ្រង ជំងឺកូវីដ១៩ក្រោមជំនួយ ពីប្រទេសចិន ហើយអត្រា នៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមប្រទេសអាស៊ាន ។ កាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងលុបចោលវិធានការ បិទចប់ជាបណ្តើរៗ និងស្តារផលិតកម្មឡើង វិញទាំងស្រុង ។

លោកWang Wenbin បានថ្លែងទៀតថា ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ។ ប្រទេសទាំងពីរ បានរួមដៃគ្នាកសាងខ្សែការពារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលមិនអាចបំបែកបាន គឺជាគំរូដ៏ល្អមួយ សម្រាប់សហគមន៍ អន្តរជាតិ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩ មិនបញ្ចប់ទេ ជំនួយរបស់ចិន សម្រាប់កម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នឹងមិនបញ្ឈប់ឡើយ ។

ប្រទេសចិន ក៏រីករាយរួម សហការជា មួយប្រជាជន កម្ពុជា ដែលជាជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការ ជាក់ស្តែងលើវិស័យផ្សេងៗ ក្នុងន័យ ជួយកម្ពុជាស្តារ សេដ្ឋកិច្ចឡើងវិញ និងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិន និងកម្ពុជារឹងជាងដែក និងមាំជាងដែកថែប ៕

To Top