ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិង បេឡារុស ព្រមព្រៀងធ្វើសមាហរណកម្មទីផ្សារឧស្ម័ន និងហិរញ្ញវត្ថុ

បរទេស៖ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រនេះ បានធ្វើការចុះហត្ថលេខាលើវិធានការមួយ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មនៃប្រទេសទាំងពីរ ប៉ុន្តែមិនមានការប្របាច់បញ្ចូលគ្នាដោយពេញលេញទាំងស្រុងនោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសបេឡារុស លោក បានអនុម័តវិធានការសមាហរណកម្ម នៅក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ទេភាគីនៅក្នុងទីក្រុង Minsk សម្រាប់រដ្ឋសហជីព ដែលលោកប្រធានាធិបតីរុស្ស៊ី បានចូលរួមតាមរយៈវីដេអូខល ពីតំបន់គ្រីមា។

វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនោះ គឺត្រូវបានបង្កើតឡើងដោយមេដឹកនាំនៃប្រទេសទាំងពីរ កាលពីខែកញ្ញា និងស្នើឲ្យមានការបង្កើតទីផ្សារឧស្ម័នតែមួយ និងទីផ្សារហិរញ្ញវត្ថុរួមគ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស បានព្រមព្រៀងគ្នាក្នុងឆ្នាំ១៩៩៩ ចំពោះចំណងមិត្តភាពនយោបាយ សេដ្ឋកិច្ចនិងយោធាកាន់តែជិតស្និទ្ធ ប៉ុន្តែភាពជាដៃគូនោះជាញឹកញាប់បានជាប់គាំង ហើយជាច្រើនលើកជាច្រើនសារ លោក Lukashenko បានថ្កោលទោសទីក្រុងមូស្គូ ពីបទព្យាយាមបង្ខំលោកឲ្យបោះបង់ចោលការគ្រប់គ្រងទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏មានតម្លៃ ហើយជាចុងក្រោយឲ្យបោះបង់ចោលភាពឯករាជ្យនៃប្រទេសរបស់លោក៕ប្រែសម្រួល៖ប៉ាង កុង

To Top