ព័ត៌មានអន្តរជាតិ

ថៃ៖ និស្សិតស្រីម្នាក់បានស្លាប់ បន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទី 2

បរទេស៖ និស្សិតមហាវិទ្យាល័យអាយុ 16 ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃពុធ មួយសប្តាហ៍បន្ទាប់ពីនាងបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទី 2 នៅទីក្រុង ឡាំប៉ាង។ ឪពុកម្តាយរបស់នាងបានអំពាវនាវឱ្យមានការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Ornjira Jaroonroj Na Ayutthaya អាយុ 16 ឆ្នាំ ជានិស្សិតឆ្នាំទី 1 នៃមហាវិទ្យាល័យវិជ្ជាជីវៈ Lampang បានស្លាប់ កាលពីថ្ងៃទី 3 ខែវិច្ឆិកានៅមន្ទីរពេទ្យ Lampang ។

ឪពុកម្តាយរបស់នាងគឺ Thanapit Sukunmat អាយុ 48 ឆ្នាំ និង Angkana Jaroonroj Na Ayutthaya បានប្រាប់សារព័ត៌មានថៃនៅថ្ងៃសុក្រថា កូនស្រីរបស់ពួកគេបានចាក់វ៉ាក់សាំង Pfizer លើកដំបូងកាលពីថ្ងៃទី 6 ខែតុលា រួមជាមួយមិត្តភក្តិរបស់នាងនៅមហាវិទ្យាល័យ។ Ornjira មិនមានផលប៉ះពាល់ក្រោយការចាក់វ៉ាក់សាំងនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃទី 27 ខែតុលា នាង បានចាក់វ៉ាក់សាំងប្រភេទដដែលម្តងទៀត។ ដំបូងឡើយ នាងមិនមានប្រតិកម្មអ្វីទេ ប៉ុន្តែក្រោយមកថ្ងៃនោះ បានបង្ហាញសញ្ញានៃគ្រុនក្តៅ។ នាងបានលេបថ្នាំប៉ារ៉ាសេតាមុល ហើយគេងលក់។

នៅថ្ងៃទីពីរ នាងមានអាការៈ រាគ និងក្អួត។ ឪពុកម្តាយរបស់នាងបាននិយាយថា នាងមិនអាចញ៉ាំបានច្រើន ហើយមានអារម្មណ៍អស់កម្លាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×