បរទេស៖ រដ្ឋសភានៃប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០២២ ដោយសម្លេងឆ្នោត៥៩ ទល់នឹង៥៦ សម្លេង ផ្តល់ឲ្យនូវវិធានការស្ថិរភាពថវិកាកាន់តែខ្លាំង ដល់រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។
កញ្ចប់ថវិកាចំណាយចំនួន១៤៦ពាន់លានដុល្លារ គឺត្រូវបានធ្វើសច្ចានុប័ន បន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែល បានអនុម័តកញ្ចប់ថវិកាឆ្នាំ២០២១ កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ នៅមុនពេលផុតកំណត់ ដែលប្រសិនបើមិនត្រូវបានបំពេញទេនោះ អាចនឹងបង្កឲ្យមានការបោះឆ្នោតដែលគេមិនបានរំពឹងទុក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បានមានប្រសាសន៍នៅលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “យើងបានធ្វើឲ្យប្រទេសអ៊ីស្រាអែលវិលត្រឡប់មកវិញ”។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នយោបាយមួយ ក្រោមការដឹកនាំអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បង្ហាញថា គ្មានកញ្ចប់ថវិកាត្រូវបានអនុម័តក្នុងរយៈពេលជាង៣ឆ្នាំកន្លះនោះទេ តែជំនួសមកវិញ ប្រទេសអ៊ីស្រាអែល មានកំណែទម្រង់កញ្ចប់ថវិកាឆ្នាំ២០១៩ ដែលជាឧបសគ្គដល់ការធ្វើផែនការសេដ្ឋកិច្ចរយៈពេលវែង៕
ប្រែសម្រួល៖ប៉ាង កុង