ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ថ្កោលទោស អ៊ីស្រាអ៊ែល ដែលបានសម្លាប់ ក្មេងប្រុសម្នាក់ នៅតំបន់ West Bank

បរទេស ៖ នាយករដ្ឋមន្ត្រីនៃរដ្ឋប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃសុក្រម្សិលមិញនេះបានចេញ សេចក្តីថ្លែងការណ៍មួយដើម្បីថ្កោលទោស ទៅលើយោធា របស់ប្រទេសអ៊ីស្រាអ៊ែល ដែលបានសម្លាប់ក្មេងប្រុស អាយុ១៣ឆ្នាំម្នាក់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ក្បែរទៅនឹងតំបន់ភាគខាងជើងទីក្រុង Nablus ក្នុងតំបន់ West Bank ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះថា ៖ សម្លាប់ក្មេងប្រុស Mohammed Da’das ដែលមានវ័យទើបតែ១៣ឆ្នាំ គឺជាឧក្រិដ្ឋកម្ម ដែលគួរឲ្យស្អប់ខ្ពើមបំផុតដូចនេះ សហគមន៍អន្តរជាតិ និងក្រុមអង្គការសិទ្ធមនុស្សអន្តរជាតិ នានាត្រូវតែចូលរួមក្នុងការដាក់ ទោសប្រឆាំងទៅ នឹងសកម្មភាពបែបនេះនិងសកម្មភាពដែលប្រឆាំង ទៅនឹងពលរដ្ឋ របស់ប៉ាឡេស្ទីនផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងសុខាភិបាលរបស់ប៉ាឡេស្ទីន បានអះអាងថា ក្មេងប្រុសរូបនេះត្រូវបានបាញ់ ស្លាប់ភ្លាមនៅក្នុងភូមិDeir al Hatab ភាគខាងកើត នៃទីក្រុង Nablus ហើយមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណា មួយពីសំណាក់យោធា អ៊ីស្រាអ៊ែលនៅឡើយនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×