ព័ត៌មានអន្តរជាតិ

វៀតណាម ប្រើកងទ័ពជាង ១៣ម៉ឺននាក់ ដើម្បីប្រយុទ្ធ នឹងសត្រូវគ្មានរូបរាង កូវីដ១៩ រលកទី៤

បរទេស ៖ ប្រទេសវៀតណាមត្រូវដោះស្រាយវិសាលភាព ដែលមិនធ្លាប់មានពីមុនមក នៃរលកឆ្លងទី៤ របស់ជំងឺកូវីដ-19 នៅលើមូលដ្ឋានសង្រ្គាម ហើយទាហានជាង ១៣០ ០០០នាក់ ត្រូវបានបញ្ជូនទៅគាំទ្រ ទីក្រុង ហូជីមិញ និងតំបន់ផ្សេងទៀត នៅភាគខាងត្បូងប្រទេស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Vo Minh Luong បាននិយាយជាមួយ VnExpress អំពីគ្រោះថ្នាក់នៃការប្រយុទ្ធជាមួយសត្រូវដែលមើលមិនឃើញនេះ។

លោកថា កងទ័ពបានសម្រេចចិត្ត ដកកងកម្លាំងរបស់ខ្លួន បន្ទាប់ពីបញ្ចប់បេសកកម្ម របស់ខ្លួនក្នុងការជួយទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា នៅក្នុងយុទ្ធនាការ ដែលមានបន្ទាត់ស្តើងរវាងជីវិត និងសេចក្តីស្លាប់ យើងគ្រាន់តែប្រាថ្នាចង់ធ្វើអ្វី ដែលល្អបំផុតសម្រាប់ប្រជាជន ដោយមិនដឹងថាតើកិច្ចការ នេះត្រូវបញ្ចូលប៉ុន្មាននោះទេ ។ យើងត្រូវតែមានភាពបត់បែន និងច្នៃប្រឌិត ។ ខ្ញុំពិបាកសង្ខេបអ្វីៗគ្រប់យ៉ាងដែលប្រជាជន និងប្រព័ន្ធនយោបាយ រួមទាំងកងទ័ពបានសម្រេច ។

លោកបន្ថែមថា ទាហានជាង ១៣០ ០០០នាក់ត្រូវបានបញ្ជូន ក្នុងនោះ ២០ ០០០នាក់ ត្រូវបានបញ្ជូនទៅព្រំដែន ហើយប្រហែល ១០០ ០០០នាក់ ឈរជើងនៅទីក្រុង ហូជីមិញ ។ ពួកគេភាគច្រើនជាកងកម្លាំងយោធា ដែលឈរជើងរួចហើយនៅភាគខាងត្បូង ហើយមានតែប្រហែល ២០ ០០០នាក់ ប៉ុណ្ណោះដែលមកពីភាគខាងជើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×