ព័ត៌មានអន្តរជាតិ

តាលីបង់ ប្រកាសតែងតាំង សមាជិករបស់ខ្លួន ក្នុងតំណែងធំៗរបស់រដ្ឋាភិបាល ចំនួន៤៤កន្លែង

បរទេស៖ ខណៈដែលបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចកំពុងយាយីប្រទេសអាហ្គានីស្ថាន នៅឡើយនោះ ប៉ុន្តែក្រុមតាលីបង់បែរជាកំពុងប្រកាសតែងតាំង សមាជិករបស់ខ្លួនចំនួន៤៤រូប

ដើម្បីឲ្យទទួលតំណែងធំៗនៅក្នុងជួររដ្ឋាភិបាលដូចជាអភិបាលក្រុងនិងមេបញ្ជាការប៉ូលីសជាដើមកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា គឺជាពិធីតែងតែដែលស្ថិតនៅក្នុងទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានឡើយចាប់តាំងតែពីគណរដ្ឋមន្ត្រី របស់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ត្រូវបានរៀបចំឡើង រួចរាល់ជាស្ថាពរកាលពីខែកញ្គាកន្លងមក។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីប្រកាស ដោយក្រុមតាលីបង់នោះផងដែរសមាជិកសំខាន់ៗ ដូចជាលោក Qari Baryal នឹងមានឈ្មោះជាអភិបាលក្រុងកាប៊ុល ចំណែកឯលោក Wali Jan Hamza នឹងក្លាយទៅជាមេប៉ូលីស របស់រដ្ឋធានីផងដែរ។

រំលឹកដែរថាក្រុមតាលីបង់ បានចូលកាន់កាប់ដល់រដ្ឋធានីក្រុងកាប៊ូលទាំងមូល និងប្រកាសជ័យជំនះ ទូទាំងប្រទេសកាលពីថ្ងៃទី១៥ខែសីហាកន្លងមក ប៉ុន្តែកំពុងជួបប្រទះ ទៅនឹងបញ្ហាជាច្រើន ដូចជាខ្វះខាតស្បៀងអាហារ បញ្ហាសេដ្ឋកិច្ចដែលស្ទើរតែដួលរលំ និងកំពុងបន្តទទួលជំនួយ មនុស្សធម៍នៅឡើយទោះពីជារដ្ឋាភិបាលរបស់ខ្លួន មិនទាន់ត្រូវបានទទួលស្គាល់ពីអន្តរជាតិក្តី៕ ប្រែសម្រួល៖ស៊ុនលី

To Top
×