ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីរ៉ាក់ កំណត់ ទីតាំងបាញ់ បង្ហោះដ្រូន សំដៅទៅលំនៅឋាន នាយករដ្ឋមន្ត្រី

បាកដាដ ៖ ទូរទស្សន៍ផ្លូវការ បានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកំណត់តំបន់បាញ់ បង្ហោះយន្តហោះដ្រូន បើកដែលកំណត់គោលដៅ លំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី លោក Mustafa al-Kadhimi នៅក្នុងតំបន់បៃតង ។

លោក Yahia Rasoul អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការ នៃកងកម្លាំងអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន Iraqiya channe ដែលគ្រប់គ្រងដោយរដ្ឋថា “យន្តហោះដ្រូនពីរគ្រឿង ដែលបានវាយប្រហារ ផ្ទះនាយករដ្ឋមន្ត្រី ត្រូវបានបាញ់ចេញពីតំបន់មួយ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រភាគឦសាននៃទីក្រុងបាកដាដ” ។

លោក Rasoul បានលើកឡើងថា យន្តហោះដ្រូនទាំងពីរ បានហោះហើរក្នុងរយៈកម្ពស់ទាប ដើម្បីការពារពួកគេពីការ រកឃើញដោយរ៉ាដា លោក Rasoul បានលើកឡើងថា “ការប៉ុនប៉ងធ្វើឃាត ក្រុមភេរវករត្រូវបានគ្រោង ទុកយ៉ាងប្រុងប្រយ័ត្ន” ។

នៅព្រឹកព្រលឹម លោក al-Kadhimi បានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ ពីការប៉ុនប៉ងធ្វើឃាត ដោយយន្តហោះដ្រូន នៅលើគេហដ្ឋានរបស់លោក នៅក្នុងតំបន់បៃតង ដែលមានកំពែងរឹងមាំ ដែលមានការិយាល័យសំខាន់ៗ មួយចំនួនរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ និងស្ថានទូតបរទេស។

ផ្ទាំងពាណិជ្ជកម្ម

ការប៉ុនប៉ងធ្វើឃាតនេះ បានកើតឡើងចំ ពេលមានការតវ៉ា ពីសំណាក់អ្នកគាំទ្រ គណបក្សនយោបាយ ដែលបដិសេធលទ្ធផលបោះឆ្នោតកាលពីខែមុន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

កាលពីថ្ងៃសុក្រ ការតវ៉ា បានកើនឡើង ជាការប៉ះទង្គិច ជាមួយកងកម្លាំងសន្តិសុខ នៅច្រកចូលតំបន់បៃតង Green Zone ដោយ បាន សម្លាប់ បាតុករ ពីរ នាក់ និងរបួសសមាជិកសន្តិសុខ និងបាតុករ រាប់សិបនាក់។

នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១០ ខែតុលា ចលនា Sadrist ដឹកនាំដោយបព្វជិតនិកាយស៊ីអ៊ីត ដ៏លេចធ្លោ Moqtada al-Sadr បាននាំមុខ ដោយមានអាសនៈច្រើនជាង ៧០ ខណៈដែលសម្ព័ន្ធ al-Fatah (Conquest) ដែលរួមមាន ប៉ារ៉ាយោធា Hashd Shaabi មួយចំនួន។ កងកម្លាំងដែលប្រមូលបាន ១៧ អាសនៈ បើធៀបនឹង ៤៧ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ៕

To Top
×