ព័ត៌មានអន្តរជាតិ

ចិន បង្កើតគម្រូនាវាជើងទឺកអាមេរិក ប្រើសម្រាប់ជាការគោលដៅ ហ្វឹកហាត់បាញ់មីស៊ីល

បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសចិន នាពេលថ្មីៗនេះ បានបង្កើតគម្រូនាវាផ្ទុកយន្តហោះនិងនាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់វាលខ្សាច់ភាគពាយព្យប្រទេស ដែលអាចប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់ ត្រៀមសម្រាប់ជម្លោះទ័ពជើងទឹកអនាគត ស្របពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។


ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនការធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា ហើយសមត្ថភាពហើយនិងបំណងប្រាថ្នារបស់មហាយក្សនៅតំបន់អាស៊ីមួយនេះ កំពុងតែបង្កើនការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងជុំវិញរឿងដែនសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧត្តមភាពយោធានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។


តាមសេចក្តីរាយការណ៍ រូបភាពដែលថតបានកាលពីថ្ងៃអាទិត្យ ដោយក្រុមហ៊ុនរូបភាពផ្កាយរណប Maxar Technologies មានមូលដ្ឋាននៅក្នុងរដ្ឋ Colorado បង្ហាញឲ្យឃើញនូវគ្រោងនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក និងយ៉ាងហោចណាស់នាវាពិឃាតមួយគ្រឿង ដែលស្ថិតនៅលើផ្លូវរថភ្លើង។

ផ្ទាំងពាណិជ្ជកម្ម


ក្រុមហ៊ុន Maxar បានកំណត់ទីតាំងនោះថា ជាក្រុងវាលខ្សាច់ Taklamakan Desert ស្ថិតក្នុងតំបន់ ស៊ីនជាំងភាគពាយព្យប្រទេស។ ចំណែកវិទ្យាស្ថានទ័ពជើងទឹកឯករាជ្យអាមេរិក បាននិយាយលើគេហទំព័រខ្លួនថា គ្រោងគំរូនាវាអាមេរិកនោះ គឺជាផ្នែកនៃរយចម្ងាយគោលដៅថ្មី ដែលកងទ័ពរំដោះប្រជាជនចិនអភិវឌ្ឍបង្កើតឡើង៕


ប្រែសម្រួល៖ប៉ាង កុង

To Top