ព័ត៌មានអន្តរជាតិ

លោក Putin និងប្រធាន CIA ពិភាក្សាគ្នាពីបញ្ហាទ្វេភាគីព្រមទាំងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ

មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានទីភ្នាក់ងារស៊ើបការពិសេស CIA របស់អាមេរិកលោក William Burns តាមទូរស័ព្ទទាំងទៅលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថាភាគីទាំងពីរបានធ្វើការពិភាក្សា គ្នាទៅលើប្រធានបទទ្វេភាគី ព្រមទាំងបញ្ហាវិបត្តិក្នុងទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ផងដែរហើយក៏ដូចជាការផ្លាស់ប្តូរទស្សនៈ គ្នាទៅលើជម្លោះក្នុងតំបន់ទាំងអស់។

លោក Burns ក៏ធ្លាប់បានជួបជាមួយនឹងប្រធានភ្នាក់ងារ ស៊ើបការណ៍ពិសេសរបស់រុស្សីលោក Sergei Naryshkin ម្តងរួចហើយដែរកាលពីថ្ងៃ អង្គារនៅក្នុងទីក្រុងមូស្គូ តាំងតែពីថ្ងៃអង្គារសប្តាហ៍ក្នុងអំឡុង ពេលដំណើរទស្សនកិច្ចធ្វើការ នៅក្នុងប្រទេសរុស្សី។

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃអង្គារ ដដែលកាលពីសប្តាហ៍ មុននោះផងដែរលោក Burns ក៏បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្សីលោក Nikolai Patrushe ផងដែរនៅក្នុងទីក្រុងមូស្គូ៕

ប្រែសម្រួល៖ស៊ុនលី

To Top