ព័ត៌មានអន្តរជាតិ

កូនស្រីលោក ថាក់ស៊ីន ត្រូវអតីតសមាជិកបក្សកាន់អំណាច ប្តឹងទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ

បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ កំពុងត្រូវបានស្នើឱ្យបើកការស៊ើបអង្កេតលើលោកស្រី Paethongtan Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលឥឡូវនេះបម្រើការជាប្រធានទីប្រឹក្សាគណបក្សភឿថៃ ស្តីពីការចូលរួម និងការច្នៃប្រឌិត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពមួយបាននិយាយកាលពីថ្ងៃអង្គារថា ញត្តិសម្រាប់ការស៊ើបអង្កេតត្រូវបានដាក់ទៅ NACC ដោយលោក Sonthiya Sawasdee ទីប្រឹក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស និងជាអតីតសមាជិកគណបក្ស Palang Pracharath (PPRP) ។ ប្រភពដដែលបានបន្តថា ក្នុងញត្តិដែលបានដាក់នោះ លោក Sonthiya Sawasdee បានចោទលោកស្រី Paethongtan ថាបានបំពានក្រមសីលធម៌អ្នកកាន់តំណែងនយោបាយយ៉ាងហោចណាស់បួនដង។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមញត្តិនោះ អ្នកស្រី Paethongtan ដែលត្រូវបានចោទប្រកាន់ថា បានបោកប្រាស់ក្នុងការប្រឡងចូលឆ្នាំ ២០០៤ , ពាក់ព័ន្ធនឹងអំពីមិនស្របច្បាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លីរបស់ទីលានវាយកូនហ្គោល Alpine បានប្តេជ្ញាជំរុញឱ្យធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ និងមានទំនាក់ទំនងនយោបាយជាមួយលោកថាក់ស៊ីន ជា ជនភៀសខ្លួននយោបាយរស់នៅនិរទេសខ្លួនឯងនៅបរទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×