ព័ត៌មានអន្តរជាតិ

អង្គការ Fortify Rights៖ យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុគ្គលិក មនុស្សធម៌ និងបំផ្លាញ ស្តុកស្បៀងអាហារ

បរទេស ៖ ក្រុមសិទ្ធិមនុស្សដ៏លេចធ្លោ មួយនិយាយថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅភាគខាងកើតរដ្ឋ Karenni ដោយចាប់ខ្លួន បុគ្គលិកមនុស្សធម៌ និងបំផ្លាញស្តុកស្បៀងអាហារ សម្រាប់ជនភៀសខ្លួន ដែលមានជម្លោះ ។

យោងតាមសារព័ត៌មាន Aljazeer ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ថ្មីមួយ នៅថ្ងៃពុធ អង្គការ Fortify Rights បាននិយាយថា យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនបុគ្គលិកជំនួយ យ៉ាងហោចណាស់ 14 នាក់នៅក្នុងរដ្ឋ Karenni ដែលត្រូវបានគេស្គាល់ថា Kayah ចាប់តាំងពីយោធាបានដណ្តើម អំណាចនៅក្នុងរដ្ឋប្រហារនៅថ្ងៃទី 1 ខែកុម្ភៈ ។

ផ្ទាំងពាណិជ្ជកម្ម

ដោយបានសម្ភាសន៍ជាមួយជនភៀសខ្លួនជាង ២០នាក់, បុគ្គលិកមនុស្សធម៌ និងសមាជិកនៃក្រុមប្រដាប់អាវុធ , Fortify Rights បាននិយាយថា យោធាក៏បានធ្វើការវាយប្រហារដោយដុតបំផ្លាញ លួចទ្រព្យសម្បត្តិជនស៊ីវិល និងបំផ្លាញស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀត។

លោក Ismail Wolff នាយកប្រចាំតំបន់នៃ Fortify Rights បាននិយាយថា “ការទប់ស្កាត់ការ ផ្តល់ជំនួយ និងការកំណត់គោលដៅលើ បុគ្គលិកមនុស្សធម៌ ក្នុងបរិបទនៃជម្លោះ ប្រដាប់អាវុធ គឺជាឧក្រិដ្ឋកម្មសង្គ្រាម” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×