ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Biden អាចជួបគ្នាម្តងទៀតដោយផ្ទាល់នៅដើមឆ្នាំក្រោយ

មូស្គូ៖ យោងតាមការចេញផ្សាយដោយកាសែតក្នុងស្រុក Kommersant នៅថ្ងៃពុធនេះបានសរសេរថាថាប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីរុស្សី Vladimir Putin ទំនងជានឹងអាចជួបគ្នាដោយផ្ទាល់ម្តងទៀតនៅដើមឆ្នាំក្រោយ
ប៉ុន្តែនឹងជួបគ្នាតាមវិដេអលខលនៅចុងឆ្នាំនេះជាមុន។

រំលឹកដែរថា មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នាដោយផ្ទាល់ម្តងហើយ កាលពីក្នុងខែមិថុនានៅក្នុងទីក្រុង Geneva ក្នុងគ្រាដែលទំនាក់ទំនង ការទូតបានធ្លាក់ចុះដល់កម្រិតទាបបំផុតរវាងអាមេរិកនិងរុស្សីនៅក្នុងសម័យចាប់សង្គ្រាមលោកដែលបូករួមទាំងបញ្ហាជាច្រើនផ្សេងទៀតផង ដែរដូចជាអ៊ុយក្រែនស៊ីរី និងបក្សប្រឆាំងរបស់រុស្សី។

Komomersant បានបន្តរាយការណ៍ទៀតថាភាគីទាំងពីរទោះបីជាយ៉ាងណាក្តីនៅមិនទាន់បានកំណត់អំពីព័ត៌មានលំអិតនិងប្រធានបទដែល ត្រូវកំណត់យកមកពិភាក្សាឡើយនៅក្នុងជំនួបសាជាថ្មីនេះទាំង កិច្ចប្រជុំចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top