ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប៖ អឺរ៉ុប កំពុងស្ថិតក្នុងគ្រោះថ្នាក់

បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ គ្រោងធ្វើការព្រមានដល់សហគមន៍អឺរ៉ុបថា ត្រូវតែព្រមព្រៀងគ្នាលើគោលការណ៍មហិច្ឆតា ជាមូលដ្ឋាននៃចំណាត់ការយោធារួមគ្នានៅបរទេស ដោយរួមបញ្ចូលទាំងកងកម្លាំងសង្គ្រោះពេលវិបត្តិ ដែលអាចដាក់ពង្រាយបានភ្លាមៗ។


តាមសេចក្តីរាយការណ៍ លោក Josep Borrell បង្ហាញដល់គណៈកម្មការអឺរ៉ុប នូវសេចក្តីព្រាងដំបូងនៃត្រីវិស័យយុទ្ធសាស្ត្រ ជារឿងដែលសហភាពអឺរ៉ុបអាចមាន ចំពោះគោលលទ្ធិយោធា ហើយស្រដៀងទៅនឹងគោលគំនិតយុទ្ធសាស្ត្ររបស់អង្គការណាតូ ដែលកំណត់គោលដៅសម្ពន្ធមិត្ត។


ទីភ្នាក់ងារសារព័ត៌មាន Yahoo News ដែលចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមបុព្វបទនៃសេចក្តីព្រាងនោះ ប្រធានផ្នែកគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុបរូបនេះ នឹងមានប្រសាសន៍ប្រាប់ថា “អឺរ៉ុបកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់” ហើយលោកនឹងធ្វើការសង្កត់ធ្ងន់ថា សម្ពន្ធមិត្តណាតូដឹកនាំដោយសហរដ្ឋអាមេរិក នៅតែទទួលខុសត្រូវចម្បង ចំពោះកិច្ចការពាររួមរបស់សហភាពអឺរ៉ុប។


គួរបញ្ជាក់ថា ស្របពេលដែលបណ្ដាប្រទេសអឺរ៉ុប មានទាហានទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អ និងអំណាចផ្នែកអ៊ីនធឺណេត ទ័ពជើងទឹកនិងដែនអាកាសនោះ ធនធានគឺត្រូវបានចម្លងគ្នានៅទូទាំងយោធាទាំង២៧ប្រទេស ហើយបេសកកម្មបណ្ដុះបណ្ដាលនិងជំនួយសហភាពអឺរ៉ុប គឺមានទំហំមធ្យម។


ប្រែសម្រួល៖ប៉ាង កុង

To Top