ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះហើយ បន្ទាប់ពីស្ដុកប្រេងឆៅ របស់អាមេរិក និងប្រាក់ដុល្លារកើនឡើង (Video)

ញូវយ៉ក ៖ តម្លៃប្រេងបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់កាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យបានបង្ហាញ ពីការកើនឡើង នៃស្តុកប្រេងឆៅ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

West Texas Intermediate សម្រាប់ការចែកចាយខែធ្នូ បានធ្លាក់ចុះ ២,៨១ដុល្លារអាមេរិក ឬ ៣,៣ ភាគរយ មកនៅ ៨១,៣៤ដុល្លារក្នុងមួយធុង នៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅ Brent សម្រាប់ការចែកចាយខែមករាបានធ្លាក់ចុះ ២,១៤ ដុល្លារ ឬ ២,៥ភាគរយ មកបិទនៅ ៨២,៦៤ដុល្លារក្នុងមួយបារ៉ែល នៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

ការដកថយនេះបានកើតឡើង បន្ទាប់ពីរដ្ឋបាលព័ត៌មាន ថាមពល របស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅ របស់ប្រទេស បានកើនឡើង ចំនួន ១,០លានបារ៉ែល ក្នុងអំឡុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកា ប្រហាក់ប្រហែលនឹងការប៉ាន់ស្មាន របស់អ្នកវិភាគ ដែលត្រូវបានអង្កេតដោយ S&P Global Platts ។

យោងតាម EIA ស្តុកប្រេងសាំងសរុបបានថយចុះ ១,៦លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងចម្រាញ់បានថយចុះ ២,៦លានបារ៉ែល។

តម្លៃ ប្រេង ក៏ ស្ថិតនៅ ក្រោម សម្ពាធ ចំ ពេល ដែលប្រាក់ ដុល្លារ អាមេរិក ឡើង ថ្លៃ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែង ប្រាក់ដុល្លារធៀប នឹងដៃគូរសំខាន់ៗ ចំនួនប្រាំមួយ បានកើនឡើង ០,៩៤ភាគរយ ដល់ ៩៤,៨៤៦០នៅក្នុងការជួញដូរយឺតកាលពីថ្ងៃពុធ។ តាម ប្រវត្តិសាស្ត្រ តម្លៃ ប្រេង មាន ទំនាក់ទំនង បញ្ច្រាស់ នឹងតម្លៃដុល្លារ អាមេរិក ៕

To Top