ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហ៊ានរ៉ាប់រង ទំនួលខុសត្រូវ នៃយុគសម័យ ដើម្បីជំរុញនាវាយក្ស នៃអាស៊ីប៉ាស៊ីហ្វិក ឱ្យធ្វើដំណើរ ទៅកាន់អនាគត ប្រកបដោយ ភាពរុងរឿងជាមួយគ្នា

លោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ APEC )ថា “មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ឧត្តមភាព នៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពធន់ និងសន្ទុះខ្លាំងនឹងមិនកែប្រែនោះទេ “។

ចាប់តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះ លើឆាកអន្តរជាតិនេះជាច្រើន លើកដែលបានរួមចំណែក ជាគំនិតផ្តួចផ្តើម និងតម្រិះប្រាជ្ញា ដល់ការអភិវឌ្ឍរបស់អង្គការ APEC ឥតឈាប់ឈរ ។ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថានៅឆ្នាំនេះ ការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងប្រឈមនឹងឱកាសថ្មី និងបញ្ហាប្រឈមថ្មី ។ មួយផ្នែក ក្នុងបរិបទដែលបានរង ការវាយប្រហារពីជំងឺកូវី ១៩ សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានលេចចេញនិន្នាការ ងើបឡើងវិញមុនគេ ។ ការជំរុញការអនុវត្តយន្តការពហុភាគី ដូចជា 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់》 និង 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព》 បានបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

មួយផ្នែកទៀត ដោយគិតពិចារណាពីតម្រូវការ នៃការប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ និងគាំពារអនុត្តរភាព អាមេរិកបានអនុវត្តនយោបាយ ក្រុមបក្ខពួកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា “យន្តការចតុភាគី” និង “កិច្ចសហប្រតិបត្តិការផែ្នកសន្តិសុខត្រីភាគី” ជាដើម ដែលបាននាំមូកនូវការគំរាមកំហែង ដល់សន្តិសុខនិងស្ថិរភាព ព្រមនិងកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ផ្ទាំងពាណិជ្ជកម្ម

“ការចែកបក្ខពួកតាមមនោគមវិជ្ជា​ និងបង្កើតក្រុមសម័្ពន្ធតូច តាមរយៈភូមិសាស្ត្រនយោបាយ គឺ គ្មានអនាគតទេ ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាចហើយ ក៏មិនគួរត្រឡប់ទៅរកស្ថានភាពបដិបក្ខ និងបែកបាក់គ្នាដូចក្នុងអំឡុងពេល សង្គ្រាមត្រជាក់នោះទេ “។ លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញយ៉ាងច្បាស់ នូវទស្សនៈរបស់លោកក្នុងសុន្ទរកថា គន្លឹះលើកនេះ ។ លោកអំពាវនាវឱ្យបណ្តាភាគីទាំងអស់ ឈានទៅរកគោលដៅរួម នៃការកសាងសហគមន៍ រួមវាសនាតែមួយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក យ៉ាងមុតមាំមិនងាករេ ហើយបានលើកសំណើ ៤ ចំណុច ពោលគឺ “ខំប្រឹងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី ១៩” “ប្រកាន់ខ្ជាប់ការបើកទូលាយ និងកិច្ចសហប្រតិបត្តិការ” “ពន្លឿនការផ្លាស់ប្តូរទៅជារូបមន្ត អភិវឌ្ឍន៍បៃតង”និង “ជំរុញការច្នៃប្រឌិតថ្មីយ៉ាងសកម្ម” សំណើទាំងនេះមិនត្រឹមតែបានរួមចំណែក ជាមធ្យោបាយល្អសម្រាប់ការដោះស្រាយបញ្ហាពិបាក លើវិស័យការអភិវឌ្ឍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏បានចង្អុលបង្ហាញទិសដៅ សម្រាប់រក្សាសណ្តាប់ធ្នាប់ ដែលតំបន់អាស៊ីប៉ាស៊ីហ្វិក ពិតជាត្រូវការផងដែរ ។

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់ប្រទេសចិន និងរដ្ឋសមាជិកនៃអង្គការ APEC ទំហំពាណិជ្ជកម្មនិងផលិតផលក្នុងស្រុកសរុប នៃតំបន់អាស៊ីប៉ាស៊ីហ្វិកមានអនុបាត ៤៧ ភាគរយនិង ៦០ ភាគរយ ក្នុងទំហំសកលដោយឡែកពីគ្នា ។
បច្ចុប្បន្ននេះ មិនថាធ្វើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ឬក៏សម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ ដោយនឹងនរក៏ដោយ ក៏សុទ្ធតែត្រូវមានបរិយាកាស ប្រកបដោយភាពបើកទូលាយ ហើយក៏មិនអាចឃ្លាត ពីកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ។ ក្នុងវិស័យនេះ ប្រទេសចិន បានធ្វើកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងជាច្រើន ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនជាល្បែងនយោបាយឈ្នះ ឬចុះចាញ់នោះទេ តែគឺជាវេទិកាបើកទូលាយ ដែលអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ដូចប្រសាសន៍របស់លោក Xi Jinping ដែលបានអធិប្បាយយ៉ាងច្បាស់លាស់ ជាច្រើនលើកថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាសហគមន៍រួមវាសនាតែមួយ “ទំនួលខុសត្រូវរបស់ប្រទេសចិន “នឹងជំរុញនាវាយយក្សនៃអាស៊ីប៉ាស៊ីហ្វិក ឱ្យសម្លឹងមើលទៅមុខនិងដើរឆ្ពោះទៅមុខ ដើម្បីទទួលបានអនាគត ប្រកបដោយភាពរុងរឿងជាមួយគ្នា ៕

To Top