ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីរ៉ង់៖ អ៊ីស្រាអែល អាចចាប់ផ្តើមសង្គ្រាម ប៉ុន្តែអ៊ីរ៉ង់ នឹងបញ្ចប់វា

បរទេស៖ មេបញ្ជាការជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសអ៊ីស្រាអែល ធ្វើការចាប់ផ្តើមបំផ្ទុះសង្គ្រាមនោះ ប្រទេសអ៊ីរ៉ង់ នឹងជាប្រទេសមួយ ដែលធ្វើការបញ្ចប់វា។

មេបញ្ជាការនៃកងកម្លាំងជើងអាកាស របស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោក Amir Ali Hajizadeh ត្រូវបានគេរាយការណ៍ថា បានថ្លែងប្រាប់តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយពាក់កណ្ដាលផ្លូវការ Tasnim យ៉ាងដូច្នេះថា “កំហុសបង្កើតឡើង ដោយអ៊ីស្រាអែលណាមួយ ក្នុងការដោះស្រាយ ជាមួយទីក្រុងតេអេរ៉ង់ នឹងពន្លឿនក្តីវិនាសដល់ខ្លួនឯង”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានជំរុញបង្កើនគោលជំហរកាន់តែខ្លាំង ឡើងឡើងលើប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចការការទូតបរាជ័យ ក្នុងការទប់ស្កាត់ភាពរីកចម្រើន នៃកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top