ព័ត៌មានអន្តរជាតិ

សកម្មជនអតីត CNRP ២រូប បញ្ជូនមកពីថៃ ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃ

ភ្នំពេញ៖ សកម្មជន២នាក់របស់អតីតគណបក្សសង្រ្គោះជាតិដែលបញ្ជូនមកពីថៃ មកកម្ពុជាវិញនោះ ឥឡូវបាន បញ្ជូនពួកគាត់ទៅឃុំខ្លួននៅពន្ធនាគារព្រៃស។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ វិច្ឆិកា ថា ក្រោយពួកគេមកដល់កម្ពុជា បានបញ្ជូនទៅតុលាការ ហើយតុលាការក៏បញ្ជូនទៅពន្ធនាគារហើយ”។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា សកម្មជនទាំងពីរនោះគឺ លោក វឿង សំណាង អតីត ចៅសង្កាត់រងនៃអតីតគណបក្សសង្គ្រោះជាតិ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ និងម្នាក់ទៀតលោក វឿន វាសនា រហ័សនាមហៅក្រញូងព្រៃឡង់សកម្មជន បរិស្ថាននិងបានភៀសខ្លួនទៅនៅប្រទេសថៃដែរ។ ពួកគេត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជា កាលពីថ្ងៃទី៨ វិច្ឆិកា។ ពួកគេបានបញ្ចេញខំមិនរិះគន់ក្នុងហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕

To Top
×