ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ផ្តល់ជំនួយថ្មីដល់ទៅជាង ១៥០០លានដុល្លារ ដល់ប្រទេសអង់ហ្គោឡា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ បានឲ្យដឹងថា ធនាគារពិភពលោកឬ World Bank បានប្រកាសក្នុងការផ្តល់ជំនួយថ្មី ដែលមានទំហំរហូតទៅដល់ជាង ១៥០០លានដុល្លារ ទៅឲ្យប្រទេសអង់ហ្គោឡា។

កញ្ចប់ប្រាក់ជំនួយនេះនឹងអាច ទទួលយកបាននិងយកទៅ ប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ ហើយវានឹងត្រូវយកទៅជួយដល់ កិច្ចក្នុងវិស័យធំៗរបស់ ប្រទេសដូចជាធារសាស្ត្រ វិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ។

លោក Hafez Ghanem អនុប្រធាននៃធនាគារពិភពលោក សម្រាប់តំបន់អាហ្វ្រិកខាងត្បូង និងអាហ្វ្រិកខាងកើត បានបញ្ជាក់ថា សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងនៅបន្ទាប់ពីជំនួបរបស់លោក ជាមួយនឹងប្រធានាធិបតី នៃប្រទេសអង់ហ្គោឡា Joao Lourenco ។

លើសពីនេះលោក Ghanem បានបញ្ជាក់ទៀតដែរថា ធនាគារពិភពលោកនឹង នៅតែបន្តជួយដល់ប្រទេសអង់ហ្គោឡា ទៅលើកិច្ចការងារប្រយុទ្ធប្រឆាំង វិរុសកូវីដផងដែរជាមួយ នឹងការគាំទ្រពេញ ១០០ភាគរយ ធានាឲ្យបានពលរដ្ឋអង់ហ្គោឡា អាចទទួលបានវ៉ាក់សាំង ការពារឲ្យបានគ្រប់គ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top