ព័ត៌មានអន្តរជាតិ

ខារ៉ាអូខេ និងសេវាកំសាន្តពេលយប់នៅប្រទេសថៃ នឹងបន្តបិទរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២២

បរទេស៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) បានឱ្យដឹងថា កន្លែងកម្សាន្តពេលយប់ទូទាំងប្រទេសថៃ គឺនៅតែបិទរហូតដល់ពាក់កណ្តាលខែមករា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Taweesilp Visanuyothin មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 ថា កិច្ចប្រជុំ CCSA ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តពន្យារពេលមួយខែទៀតនូវផែនការអនុញ្ញាតឱ្យហាងស្រា បារ និងខារ៉ាអូខេ បើកឡើងវិញ។

កាលបរិច្ឆេទបើកដំណើរការបណ្តោះអាសន្នថ្មីត្រូវបានកំណត់នៅថ្ងៃទី 16 ខែមករា ហើយសម្រាប់តែតំបន់មួយចំនួនប៉ុណ្ណោះ អាស្រ័យលើស្ថានភាព Covid-19 ។

ផ្ទាំងពាណិជ្ជកម្ម

វេជ្ជបណ្ឌិត Taweesilp បាននិយាយថា “យើងត្រូវការពេលវេលាចាប់ពីថ្ងៃទី 15 ខែវិច្ឆិកាដល់ថ្ងៃទី 15 ខែមករា ដើម្បីរៀបចំសម្រាប់ការបើកឡើងវិញ” ។

សូមជម្រាបថា ប្រតិបត្តិករនៃកន្លែងកម្សាន្តពេលរាត្រី បាននឹងកំពុងស្នើសុំឱ្យរដ្ឋាភិបាល លុបចោលការហាមឃាត់គ្រឿង ស្រវឹងនៅក្នុងខេត្តទេសចរណ៍ចំនួន 17 និងអនុញ្ញាត ឱ្យហាងស្រា បារ និងខារ៉ាអូខេទូទាំងប្រទេសបើកឡើងវិញនៅថ្ងៃទី 1 ខែធ្នូ៕

ប្រែសម្រួលៈ ណៃ តុលា

To Top