ព័ត៌មានអន្តរជាតិ

កាតា នឹងក្លាយជា អ្នកតំណាងអាមេរិក សម្រាប់កិច្ចការងារនៅអាហ្គនីស្ថាន

វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសៅរ៍បានថ្លែងថា ប្រទេសកាតាបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបំពេញការងារតំណាង ឲ្យរដ្ឋាភិបាលអាមរិក សម្រាប់បញ្ហានៅអាហ្កានីស្ថានពោលគឺបន្ទាប់អាមេរិក បានប្រកាសបិទស្ថានទូតរបស់ខ្លួននៅក្នុង រដ្ឋធានីក្រុងកាប៊ុល កាលពីខែសីហា។

លោក Blinken បានធ្វើការប្រកាសនេះ នៅក្នុងសន្ទរកថាសារព័ត៌មានមួយបន្ទាប់ពី បានបើកកិច្ចប្រជុំពិភាក្សា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកាតាលោក Sheikh Mohammed bin Abdulrahman Al Thani។

ផ្ទាំងពាណិជ្ជកម្ម

លោក Blinken បានបន្តទៀតថា នៅថ្ងៃនេះអាមេរិក និងកាតាបានឈានទៅដល់កិច្ចព្រមព្រៀងចំនួន២រវាងគ្នាដែលឆ្លុះបញ្ចាំង អំពីការវិវត្តដ៏ស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការទ្វេភាគ និងជាពិសេសទៅលើបញ្ហា នៃប្រទេសអាហ្គានីស្ថាន។

នេះមានន័យថាប្រទេសកាតា នឹងបង្កើតនូវការិយាល័យតំណាងមួយរបស់អាមេរិក នៅក្នុងស្ថានទូតរបស់ខ្លួន ក្នុងប្រទេសអាហ្គានីស្ថាន ដើម្បីជួយសម្រួលដល់កិច្ចការងារប្រឹក្សាសំខាន់ទាំងឡាយណា ដែលអាចជួយបំពេញតាមលក្ខខណ្ឌ របស់រដ្ឋាភិបាលអាមេរិក សម្រាប់កិច្ចការងារកាទូតទាំងឡាយ នៅក្នុងប្រទេសអាហ្គានីស្ថាន៕ ប្រែសម្រួល៖ស៊ុនលី

To Top