ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍កំពូល របស់អង់គ្លេស អះអាងថា ហានិភ័យ នៃសង្គ្រាម ជាមួយរុស្ស៊ី គឺមានកាន់តែខ្លាំង

បរទេស៖ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ច្រានចោលការអះអាងនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយ បរទេសអំពីផែនការរបស់រុស្ស៊ីក្នុងការ “ឈ្លានពានទឹកដីអ៊ុយក្រែន” ថាគ្មានមូលដ្ឋាន។ លោកក៏បានថ្កោលទោស ការបោះពុម្ពផ្សាយនេះ សម្រាប់ការព្យាយាមបង្កើនភាពតានតឹង រវាងរុស្ស៊ីនិងប្រទេសដទៃទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ការពារជាតិរបស់ចក្រភពអង់គ្លេស លោក Nick Carter បានអះអាងថា ដោយសារតែភាពតានតឹង រវាងលោកខាងលិច និងរុស្ស៊ីកាន់តែកើនឡើង ហានិភ័យនៃសង្គ្រាម ដោយចៃដន្យនាពេលនេះគឺខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Times ឧត្តមសេនីយកំពូលរបស់ចក្រភពអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេស និងពិភពលោកទាំងមូលគឺ “នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងខ្លាំង ជាងដែលយើងស្ថិតនៅកាលពី 10 ឬ 15 ឆ្នាំមុន”៕ ប្រែសម្រួលៈ ណៃ តុលា

To Top