ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន និយាយថា អាមេរិកបានប្តេជ្ញាចិត្ត ដើម្បីជួយការពារជប៉ុន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនថ្មីលោក Yoshimasa Hayashi បានថ្លែងនៅចុងសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken បានធ្វើការប្តេជ្ញាចិត្តតាមរយៈ សន្ទនាគ្នាមួយតាមទូរស័ព្ទ ថាអាមេរិកនឹងការពារ ដល់ជប៉ុនលើបញ្ហាជាច្រើនបូករួមទាំង បញ្ហាកោះដែលកំពុងត្រូវបានទាមទារ ដោយប្រទេសចិននោះផង។

គួរឲ្យដឹងដែរថា ទំនាកទំនងរវាងចិននិងជប៉ុន បានឈានទៅដល់បញ្ហារកាំរកូសយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងការទាមទារ រវាងគ្នាទៅលើកោះ Senkaku ដែលឈ្មោះជាភាសាជប៉ុននិង Diaoyu ឈ្មោះជាភាសាចិន។

លោក Hayashi បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត បែបនេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើការអះអាងយ៉ាងច្បាស់ហើយអំពី ការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារជប៉ុនបួករួមទាំង ចំណុចមួយនៅក្នុងមតិកាទី៥ នៃកិច្ចព្រមព្រៀងអនុសញ្ញា យោគយល់គ្នារវាងចិន
និងអាមេរិកទៅលើ បញ្ហានៃដែនកោះ Senkaku នេះ។

មតិកាទី៥ ដែលបានបញ្ជាក់ថា ភាគីទាំងសងខាងបានទទួលស្គាល់ថា ចំពោះករណីវាយប្រហារណាមួយ ដោយអាវុធមកលើដែនកោះ Senkaku របស់ជប៉ុនវានឹងបង្កទៅជាគ្រោះថ្នាក់ ដល់សន្តិសុខនិងសុវត្ថិភាពនៃ ប្រទេសទាំងពីរដែលទាមទារ ចាំបាច់ក្នុងការឆ្លើយតប ៕

ប្រែសម្រួល៖ ស៊ុន លី

To Top