ព័ត៌មានអន្តរជាតិ

អាមេរិក លាក់បាំងហេតុការណ៍ វាយប្រហារ ដ៏អាក្រក់មួយ នៅស៊ីរី

បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះ​បានឲ្យដឹងថា យោធារបស់សហរដ្ឋអាមេរិក បានធ្វើការលាក់បាំង ទៅលើការវាយប្រហារ​ ដ៏អាក្រក់មួយ ដែលធ្លាប់បានធ្វើ នៅក្នុងប្រទេសស៊ីរី។

ការចេញផ្សាយដោយ BBC និងជាការស្រាវជ្រាវ ដោយកាសែត New York Times បានបញ្ជាក់ទៀតថាការវាយប្រហារមួយ ដែលធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយគ្រានោះអាមេរិក បានសម្លាប់មនុស្សដល់ទៅជាង ៨០នាក់ហើយ ក្នុងនោះមានតែ១៨នាក់ប៉ុណ្ណោះ ត្រូវបានគេស្គាល់ថា ជាក្រុមសកម្មប្រយុទ្ធ។

ទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនអាចបញ្ជាក់ច្បាស់បានទេថា ក្រុមផ្សេងក្រៅតែពីសកម្មប្រយុទ្ធ ទាំង១៦នាក់នោះ គឺជាជនស៊ីវិល ឬយ៉ាងណាហើយ BBC ក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងយោធាអាមេរិក ដើម្បីសុំការស្រាយបំភ្លឺផងដែរ សម្រាប់ព្រឹត្តិការណ៍វាយប្រហារ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នោះ។

គួរឲ្យដឹងដែរថាគ្រាប់បែក៣គ្រាប់ បានទំលាក់ដោយយន្តហោះ របស់អាមេរិក ទៅលើទីក្រុង Baghuz ភាគខាងកើត​ នៃប្រទេសស៊ីរី ដែលជាកន្លែងកាន់កាប់ ចុងក្រោយមួយ ដោយក្រុមជ្រុលនិយម IS ៕ ប្រែសម្រួល៖ស៊ុនលី

To Top